0
0
收藏
分享

រថយន្តវេជ្ជសាស្រ្តចល័តមានបច្ចេកវិទ្យាទំនើបរបស់សមាគមមិត្តភាពកម្ពុជា-ចិន រួមចំណែកបង្កើនសកម្មភាពសុខាភិបាលនៅកម្ពុជា

浏览量:47574
字号:
-
18
+

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ រថយន្តវេជ្ជសាស្រ្តចល័តមានបច្ចេកវិទ្យាទំនើបបានចុះបម្រើការងារនៅខេតត្តកំពត ដើម្បីពិនិត្យសុខភាពបេះដូងកុមារ។

តំណាងមូលនិធិចិន Peaceland  លោក Liu Wenzhi  បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៨មក ដោយសហការជាមួយអង្គការ Yundi ខេត្តយូណាន (YDHR) និងដៃគូសង្គមស៊ីវិលកម្ពុជា រួមមានសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបមូលនិធិចិន Peaceland   បានរួមចំណែកនៅក្នុងបេសកម្មដើម្បីពិនិត្យនិងព្យាបាលជំងឺបេះដូងពីកំណើតជូនដល់កុមារកម្ពុជា។លោកបន្ថែមថា រថយន្តវេជ្ជសាស្រ្តចល័តមានបច្ចេកវិទ្យាទំនើបដែលមានសមត្ថភាពអាចព្យាបាលនិងវះកាត់ជំងឺបេះដូងពីកំណើតនេះជាអំណោយរបស់បណ្តាញសង្គមស៊ីវិលចិន (China NGO Network for International Exchanges) តាមរយះមូលនិធិចិន Peaceland  ​ដែលបានផ្តល់មកប្រើប្រាស់នៅកម្ពុជាក្រោមការគ្រប់គ្រងរបស់សមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីពង្រីកសេវាពិនិត្យ និងព្យាបាលទៅកាន់តំបន់ដែលមានការចូលដំណើរការសុខាភិបាលនៅមាន កម្រិត។លោកបណ្ឌិត ជា មុនីប្ញទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បានជម្រាបថា ចាប់ពីឆ្នាំ២០១៨មក កុមារកម្ពុជាចំនួន១២៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូង Fuwai   ខេត្តយូណាន ប្រទេសចិន ហើយរថយន្តវេជ្ជសាស្រ្តចល័តនេះនឹងមានសមត្ថភាព ក្នុងការជួយដល់ការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតដោយផ្ទាល់នៅនឹងទីតាំងដែលរថយន្តនេះតាំងក្រោមអភិបាលកិច្ចបច្ចេកទេសរបស់គ្រូពេទ្យឯកទេស។លោកបណ្ឌិតបានបន្ថែមថា ដោយឡែក ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ ក្រោមការគាំទ្រនិងចង្អុលបង្ហាញ ពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន រថយន្តវេជ្ជសាស្រ្តចល័តខាងលើ ត្រូវបានមូលនិធិ  Peaceland សហការសម្របសម្រួលយកទៅប្រើប្រាស់ចំនួន៣លើក ដើម្បីគាំទ្រការងាររបស់ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន។  

ប្រភពរូបភាព៖ ទូរទស្សន៍ជាតិកម្ពុជា

编辑:阿豪

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...