0
0
收藏
分享

សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុញ្ញាតឱ្យលោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាចូលជួបសំណេះសំណាល ជូនពរឆ្នាំថ្មី និងសួរសុខទុក្ខ

浏览量:47575
字号:
-
18
+

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុងអនុញ្ញាតឲ្យលោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសំណេះសំណាល ជូនពរឆ្នាំថ្មី និងសួរសុខទុក្ខ នៅគេហដ្ឋានសម្តេចផ្ទាល់។

នាឱកាសនោះដែរ លោក វ៉ាង វិនពិន បានថ្លែងអំណរគុណចំពោះសម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យលោក ចូលជួបសំណេះសំណាល ជូនពរឆ្នាំថ្មី និងសួរសុខទុក្ខសម្តេច។លោក វ៉ាង វិនពិន ក៏បានជម្រាបជូនថា សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង តាមរយៈកិច្ចខិតខំប្រឺងប្រែងរបស់សម្តេច ក្នុងនាមជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាអតីតសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន គឺជាស្ពានមួយ ដែលរួមចំណែកជួយពួនជ្រុំមិត្តភាពកម្ពុជានិងចិន ឲ្យក្លាយទៅជាមិត្តដែកថែបនៅក្នុងយុគសម័យថ្មី នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ ដូចពេលបច្ចុប្បន្ននេះ។ នៅក្នុងប្រទេសចិន និងកម្ពុជា មានមិត្តចាស់ៗជាច្រើនដូចជាសម្តេច ហោ ណាំហុង ដែលខិតខំអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ។

នាឱកាសនោះដែរ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងអំណរគុណលោក វ៉ាង វិនធាន ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីសួរសុខទុក្ខសម្តេចនៅគេហដ្ឋាន បន្ទាប់ពីលោកអញ្ជើញជូនព្រះរាជដំណើរសម្តេចម៉ែ និងព្រះមហាក្សត្រ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។ជាមួយគ្នានេះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានលើកឡើងថា សម្តេច និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន គឺជាមិត្តភក្តិដ៏ល្អ និងមានអនុស្សាវរីយ៍ល្អៗ ធ្វើការជាមួយគ្នាយ៉ាងជោគជ័យជាច្រើន ដើម្បីពង្រឹងមិត្តភាពកម្ពុជានិងចិន ដែលសម្តេចមិនអាចបំភ្លេចបានឡើយ។ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង បានក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងនៅពេលរំលឹកពីអនុស្សាវរីយ៍ទទួលទានអាហារជាមួយលោក វ៉ាង យី ដោយលោកបានទះស្មាសម្តេច និងនិយាយថា «មិត្តចាស់» ដែលពាក្យនេះ ធ្វើឲ្យសម្តេចចងចាំអស់មួយជីវិត។

ជាចុងក្រោយ សម្តេចបានផ្តាំតាមរយៈ លោក វ៉ាង វិនពិន ឲ្យជួយសួរសុខទុក្ខលោក វ៉ាង យី ដែលជាមិត្តល្អរបស់សម្តេចផងដែរ ខណៈលោក វ៉ាង វិនពិន បានសន្យាថា នឹងធ្វើតាមបណ្តាំរបស់សម្តេច៕

编辑:阿豪

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...